ព័ត៌មានជាតិ

រថយន្តធុនធំ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

ព្រៃវែង: នៅវេលាម៉ោង៧ និង០៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩
នៅចំណុចភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល ៣នាក់ លើផ្លូវជាតិលេខ១។

ដំណើររឿង៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៥តោន(ដឹកដី) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8874 បើកបរដោយឈ្មោះ អៀន សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ (របួសធ្ងន់) រស់នៅភូមិទ្រមុះ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើដំណើរពីលិចមកដល់ចំណុចខាងលើ រថយន្តបានរេចង្កូតទៅបុករថយន្ត១ គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ៥តោន (ដឹកទំនិញ) ពណ៌ស គ្មានស្លាកលេខ ចំពីមុខពេញទំហឹង ធ្វើដំណើរបញ្រ្ចាសទិសគ្នា បើកបរដោយឈ្មោះ ងាន់ ណយ ភេទប្រុស អាយុ ៥៥ឆ្នាំ (របួសស្រាល) រស់នៅភូមិក្បាលតំរី ឃុំត្រពាំងធ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឲ្យអ្នកបើករថយន្តដឹកដី រងរបួសធ្ងន់ទាំងពីនាក់ ចំណែកអ្នកបើករថយន្តដឹកទំនិញ។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ចំណែកវត្ថុតាង សមត្ថកិច្ច បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលប រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់