កណ្តាលៈ ហិង្សាដោយចេតនាកើតហេតុនៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៥៨ នាទីចំនុចភូមិ ព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល ដែលជនរងគ្រោះ ឈ្មោះ ប៉ុន សុគីម ភេទ ស្រី អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ ព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល។
ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ សឿន ពិសី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម (-)។
ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្ត កណ្តាល រយះពេល ២ ឆ្នាំ ពីបទ៖ ប្រើហិង្សាដោយចេតនា
វត្ថុតាងចាប់យក៖
កំណាត់ឈើមូល មានជាប់ដែកគោល ប្រវែង ៦៥ សង់ទីម៉ែត្រ។
តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ កំពង់ដាក់កូនប្រុសឈ្មោះ គឺ ចាំងពន្លឺ អាយុ៣ឆ្នាំ ឲ្យដេកលើអង្រឹង ខណះនោះកូន
ប្រុសរបស់ជនរងគ្រោះ បានចុះពីក្នុងអង្រឹងរត់ចេញទៅលើផ្លូវបេតុងមុខផ្ទះ ក្នុងពេលនោះជនរងគ្រោះ បានរត់ចាប់កូននៅមុខផ្ទះ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះ សឿន ពិសី បានយកកំណាត់ឈើ មកវាយជនរងគ្រោះត្រូវដៃខាងស្តាំ បណ្តាលអោយរងរបួសកំភួនដៃខាងស្តាំ រួចហើយក៏រហូតកំណាត់ឈើខាងលើនោះពីដៃ បន្ទាប់មកជនសង្ស័យ
បានដាល់ទៅលើជនរងគ្រោះជាច្រើនដៃចំត្រង់មុខ បណ្តាលឲ្យរងរបួសច្រមុះហូរឈាម រួចមកជនរងគ្រោះ បានតេទូរសព្ទ័ប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះចិន ភ្លាមនោះសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕
មតិយោបល់