ព្រះវិហារៈ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងពុលចំណី នៅចំណុចផ្ទះឈ្មោះហុន សៀងហៃ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្មេងរងគ្រោះឈ្មោះ ហៃ វ៉ាន់ឆាយ ភេទប្រុស អាយុ១៨ខែ រស់នៅកន្លែងកើតហេតុ។
តាមការបំភ្លឺរបស់ម្តាយក្មេងមុនកើតហេតុ ក្មេងបានហូបនំកញ្ចប់(cookie creme)ប្រភេទសុកូឡា អស់៤កញ្ចប់
នឹងទឹកក្រូចដបជ័រ(sanumpueng)អស់១ដប ហូបរួចក៏រត់លេង៣០នាទីក្រោយស្រាប់តែបែកពពុះមាត់ទន់ខ្លួន ម្តាយរបស់ក្មេងបានយកទៅមណ្ឌលុខភាពកោះកេរ តែក្មេងស្លាប់មុនបាត់ទៅដល់មណ្ឌលសុខភាព ។
ចំពោះករណីនេះ ក្មេងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់