ឧត្តរមានជ័យៈ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ៣៥នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរ ព្រមទាំងប្រើប្រាស់សារធាតុញៀន ស្ថិតភូមិដូនកែន និងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យចំនួន ៤នាក់រួមមាន៖
១/ឈ្មោះ ឡត ឡាត ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិអន្លង់តាក្រាក់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
២/ឈ្មោះ ផល ភា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
៣/ឈ្មោះ ឈូក ឆវ័ន្ត ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
៤/ឈ្មោះ អ៊ុយ បញ្ញារិទី្ធ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វត្ថុតាងដកហូតបាន៖
-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ICE ចំនួន ១០កញ្ជប់ ស្មើនិង ២៦. ៧៥ក្រាម
-រថយន្ត០១គ្រឿង
-ម៉ូតូ០១ គ្រឿង
-ទូរស័ព្ទដៃចំនួន ៤គ្រឿង
-ជញ្ជីងថ្លឹងសារធាតុញៀន ១គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២ សន្លឹក
-ប័ណ្ណបើកបរ ២សន្លឹក
-សម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់