ព័ត៌មានជាតិ

លទ្ធផលដឹកច្រើនពេកឡើងលើស្ពានអាកាសក្បាលថ្នល់មិនរួចរអិលថយក្រោយមកបុកនឹងរបាំងចែកទ្រូងផ្លូវ

ភ្នំពេញៈ រថយន្ដHYERID ចំណុះ២តោនកន្លះសង្ស័យដឹកលើកទម្ងន់ ឡើងលើស្ពានមិនរួច បានរអិលថយក្រោយបណ្ដាលឲ្យបុកនឹងរបាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៥កង់ រថយន្តកល់ជាប់ពាក់កណ្ដាលទ្រូងផ្លូវទៅមុខលែងរួច។

ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១៥នាទីយប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ព៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញររថយន្ដHYERID ចំណុះ២តោនកន្លះក្បាល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2A-0882 ដឹកទំនិញសំពេញសំពោងសង្ស័យដឹកទម្ងន់បើកបរដោយបុរសម្នាក់ពីត្បូងទៅជើងបានឡើងស្ពានអាកាសក្បាលថ្នល់ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរអិលថយក្រោយមកបុកនឹងរបាំងពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលទ្រូងផ្លូវបាក់អស់៥កង់បណ្ដាលឲ្យកល់ជាប់ពាក់កណ្ដាលទ្រូងផ្លូវទៅមុខលែងរួច។ ចំណែកម្ចាស់ រថយន្តឃើញសភាពមិនស្រួលបានទ្វារគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់នៅនិងកន្លែងនឹងបានធ្វើការវាស់វែងយករថយន្ដបង្ករទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្ដចូលខ្លួន ដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់