ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០ នាទី ដែលស្ថិតនៅចំណុចចំណតយាយម៉ៅ ក្រោយក្រសួង សារធារណ និង ដឹកជញ្ជូន ក្រុម ១៣ ភូមិ ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គីភយ័ឆេះផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ធ្វើពីឈើប្រក់ស័ង្កសី ។

ខូចខាត: ឆេះផ្ទះចំនួន០៥ខ្នង (ខូចខាត ទាំងស្រុង) ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ វូន ទូ អាយុ ៥៥ ឆ្នាំ
២. ឈ្មោះ ម៉ៅ បុិន អាយុ ៤១ ឆ្នាំ
៣. ឈ្មោះ រំដួល ដេន អាយុ ៥៨ ឆ្នាំ
៤. ឈ្មោះ ផាន់ វេន អាយុ ៧១ ឆ្នាំ
៥. ឈ្មោះ ម៉ុស នេ អាយុ ៣០ ឆ្នាំ ។

មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។

ក្នុង ករណីខាងលេីនេះ កងកម្លាំង អន្តរាគមន៍ ពន្លត់ អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន និង រថយន្តខាង ង៧០ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ។
ករណីនេះមិនបណ្តាលអោយមានអ្នករងរបួសឡើយ ។
និងពន្លត់ចប់ជាស្ថាពរនៅ វេលា ម៉ោង ១១និង០០ នាទី៕

 

មតិយោបល់