ព្រះសីហនុៈ សមត្ថកិច្ចបានប្រាប់ Post News ថាមានករណីបាតុភូតរន្ទះបាញ់មួយបានកើតឡើង ដោយបានបាញ់ចំមនុស្សចំនួន៦នាក់ បណ្តាលឲ្យមានអ្នកស្លាប់និងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងចំណោមមនុស្សទាំង៦នាក់ មាន២នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ដោយឡែកមនុស្សចំនួន៤នាក់ទៀត បានស្លាប់ទៅហើយ៕
មតិយោបល់