ព័ត៌មានជាតិ

រថយន្ត ៨២៥គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ នៅខេត្តព្រះវិហារ

ព្រះវិហារ: រយ:ពេលមួយខែកន្លងមកនេះ យានយន្ត ៨២៥គ្រឿង ត្រូវបានឃាត់ និងធ្វើការត្រួតពិនិត្យនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណ:បច្ចេកទេសខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៨២៥គ្រឿង/នាក់ ក្នុងនោះមាន៖
– រថយន្តត្រួតពិនិត្យឃើញថាត្រឹមត្រូវ=៥០០គ្រឿង
– ដឹកសំពីងសំពោង=១៩គ្រឿង
– ខ្វះឯកសារ=២៧៥គ្រឿង
– ឯកសារក្លែងក្លាយ=០៤គ្រឿង
– ដោះរានតខាងក្រោយ=១៣គ្រឿង
– ដោះដំបូលទ្រុងខាងលើ=០១គ្រឿង
– គ្មានផ្លាកលេខ=០១គ្រឿង
– ផ្លាកលេខក្លែងក្លាយ=០១គ្រឿង
– គ្មានបណ្ណបើកបរ=០៦នាក់
– បណ្ណបើកបរក្លែងក្លាយ=០៥នាក់ ។

“សូមពុកម៉ែ បងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍” ៕

មតិយោបល់