ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យបីនាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ស្ទឹងត្រែង: អាវុធហត្ថស្រុកសេសាន ធ្វើការបង្ក្រាបករណីជួញដូរ គ្រឿងញៀន កាលពីវេលាម៉ោង២២:៣០នាទី យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ៧៨ ទល់មុខស្នាក់ការសន្តិសុខ ៧៤៤ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង។ ខណ:ដែលកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ ៧៤៤ សហការជាមួយប៉ូលិស កំពុងធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ។

ជនសង្ស័យដែលកងអាវុធហត្ថឃាត់ខ្លួន បានមាន៣នាក់ ទី១ឈ្មោះឡុង វិឆ័យ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរការកណ្តាល ឃុំរការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ទី២ ឈ្មោះចិន សុខឃី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិរការកណ្តាល ឃុំរការកណ្តាល ក្រុងក្រចេះ ខេត្ត ក្រចេះ។ ទី៣ ឈ្មោះ វ៉ន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រះគន្លង ឃុំបុសលាវ ខេត្តក្រចេះ។ អ្នកទាំងបីមានមុខរបរ
ជាជាងធ្វើផ្ទះដូចគ្នា។

បើតាមចម្លើយសារភាព របស់ឈ្មោះឡុង វិឆ័យ បាននិយាយថា រូបគេបានទិញថ្នាំញៀនទាំងអស់នេះ ពីឈ្មោះសំ ដែលកំពុងជាប់ពន្ធនាគារ នៅខេត្តក្រចេះ ជាអ្នកបញ្ជាឲ្យគេយកថ្នាំញៀនមកឲ្យខ្លួន ។

ក្រោយការឃាត់ខ្លួន ជនខាងលើ អាវុធហត្ថបានរកឃើញថ្នាំញៀន មេតំហ្វេតមីន (ice)១កញ្ចប់តូចទម្ងន់ ១,០៥ក្រាម ទូរស័ព្ទ២គ្រឿង លុយដុល្លារ៣០០ដុល្លារ សម្ភារ:សម្រាប់ជក់គ្រឿងញៀន មួយចំនួន ដែលនៅក្នុងរថយន្ត ព្រមទាំង រថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-5157 មួយគ្រឿងទៀតផងដែរ។

បច្ចុប្បន្ន នៅព្រឹកថ្ងៃទី៥ ខែឆ្នាំដរដែល អាវុធហត្ថខេត្តស្ទឹងត្រែង បានសុំគោលការណ៍ ព្រះរាជអាជ្ញាខេត្តពន្លាតដែនដី ទៅខេត្តក្រចេះ ដើម្បីបន្តនិតិវិធី ៕

ឃាត់ខ្លួនជនសង្ស័យ (1)

ឃាត់ខ្លួនជនសង្ស័យ (2)

ឃាត់ខ្លួនជនសង្ស័យ (3)

មតិយោបល់