ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើងបង្កឡើងដោយបុរសជនជាតិស្បែកខ្មៅម្នាក់ ចូលទៅផឹកនៅហាងបាបារាំងមួយកន្លែង រួចផឹកស្រវឹង ស្រាប់តែរករឿង និងវាយសន្តិសុខ និងនារីជាអ្នកគិតលុយ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២និង៥០នាទីយប់ រំលងអធ្រាត្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅហាងបារបារាំង រ៉ូសស្បាណា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌដូនពេញ រួចសមត្ថកិច្ចក៏ឃាត់ខ្លួនដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់