ភ្នំពេញៈ ដោយពិនិត្យឃើញក្នុងរយៈពេលកន្លងមក មានករណីពុលស្រាបានកើតឡើង ជាញឹកញាប់ ដែលបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនជួបគ្រោះថ្នាក់ ពីការពុលស្រារហូតដល់បាត់បង់ជីវិត។
ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានរៀបចំខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយដល់ អ្នកផលិត អ្នកចែកចាយ និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ឲ្យយល់ដឹងពីអំពីមូលហេតុនៃការពុល-ផលប៉ះពាល់របស់ស្រា និងវិធានការមួយចំនួន ដើម្បីបង្ការចំពោះគ្រោះថ្នាក់ ដែលបណ្តាលមកពីការពុលស្រា។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ផលិតករ និងអាជីវករស្វែងយល់ និងអនុវត្តតាមខ្លឹមសារខិត្តប័ណ្ណដើម្បីសុខភាពយើងទាំងអស់គ្នា ៖
មតិយោបល់