ព្រះសីហនុៈ នៅវេលាម៉ោង២ និង០៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តធុនធំមិនស្គាល់ បើកមកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្តមួយគ្រឿង ម៉ាក ហាឡែនឌ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ឺន នី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ បណ្ដាលឲ្យខូចខាតរថយន្តហាយឡែនឌ័រ និងបង្គោលចំណាំងផ្លាតនៅតាមចិញ្ចើមផ្លូវជាតិចំនួន០២ បានបាក់ តែពុំបង្កឲ្យមានអ្នករបួសឡើយ ។
ក្រោយកើតហេតុរថយន្តបង្ក បានបើករត់បាត់ បច្ចុប្បន្នករណីនេះ ត្រូវបានប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ចាត់ការបន្ត៕
មតិយោបល់