ព័ត៌មានជាតិ

រថយន្តហ្វុយហ្សូ ពន្លះគូទរថយន្តហ្វតលាន់ដូចរន្ទះ ខ្ទេចយ៉ាងដំណំ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ្វុយហ្សូ ពាក់ស្លាកលេខ ភ្នំពេញ 3A-
6638 បានបុកគូទរថយន្តហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-7374 ដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់