ព័ត៌មានជាតិ

រថយន្ត​មិន​ស្គាល់ម៉ាកមួយគ្រឿង​ ​បុកលោកតា​ម្នាក់កំពុងបណ្តើរ​កង់​ឆ្លងផ្លូវ​​ បណ្តាលឲ្យស្លាប់ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ព​ទ្យ​

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ បាន​បុក​លោកតា​ម្នាក់​កំពុង​បណ្តើរ​កង់​ចេញពី​ផ្លូវលំ​ឡើង​ទៅ​ឆ្លងផ្លូវ​ជាតិ​ បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​ បាន​កើ​ត​ឡើ​ង​វេលា​ម៉ោង​ ២២​និង​១០​នាទី​យប់​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៦​ដេ​ ត្រង់​ចំ​ភូមិ​អូរ​តា​ម៉ា​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​ ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ និ​ត​ ម៉ា​ន​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ នៅ​ភូមិ​ហ្លួង​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ។​ មុន​ពេល​កើតហេតុ​​ជន​រង​គ្រោះ​បណ្តើរ​កង់​ចេញពី​ផ្លូវលំ​ឡើង​ទៅ​ផ្លូវជាតិ​ឆ្លង​ពី​ត្បូង​ទៅ​ជើង​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ បាន​បុក​ជន​រង​គ្រោះ​រង​បួស​ធ្ងន់​ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​

​បច្ចុប្បន្ន​ សព​ត្រូវ​បាន​ប្រគល​ជូន​ក្រុម​គ្រួសា ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់