កណ្តាលៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានករណីឃាតកម្ម នៅផ្លូវបំបែកជា៥ ភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុសរថយន្ត ដែលមានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់ នៅក្នុងការដ្ឋានដឹកដីភូមិឃុំកើតហេតុ។
ជនសង្ស័យ(គេចខ្លួន)ឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នំា មុខរបរបើកបរ មានស្រុកកំណើតនៅសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅការដ្ឋានដឹកដីជាមួយជនរងគ្រោះ។
សម្ភារៈចាប់យក ពូថៅដងឈើចំនួន១,ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1289ភព1។
នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងក្នុងរោងលក់អីវ៉ាន់ ជនសង្ស័យក៏បានឈប់ម៉ូតូរួចសួរទៅជនរងគ្រោះថាថ្ងៃមុនម៉េចមើលងាយបងប្អូនខ្លួននិយាយរួច ជនរងគ្រោះបានជេរទៅលើសង្ស័យរួចយកផ្លែស្វាយខ្ចី គប់ទៅលើជនសង្ស័យហើយដើរសំដៅទៅរកជនសង្ស័យទើបជនសង្ស័យកាប់ទៅលើជនរងគ្រោះ១ពូថៅត្រូវចំ.កខាងឆ្វេង ជនរងគ្រោះរត់ចេញបានប្រហែល៣ម៉ែត្រក៏ដួល ហើយសង្ស័យរត់គេចខ្លួន ឯជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យសម្ពពថ្នល់ទទឹង ពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់រួចទៅហើយ។
ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត៕
មតិយោបល់