ព័ត៌មានជាតិ

ភ្ញាក់ផ្អើល​​ស្ត្រីម្នាក់​ហាត់​ក្បាច់​យូ​ហ្គា​ដោយ​កាយ​អាក្រាត​ដូច​សត្វ​ប្រចៀវ​ដេក ឲ្យ​កូនប៉ៅ​ដោះ​

​ម្តាយ​ម្នាក់​បាន​ក្លាយជា​ជន​ល្បីល្បាញ បន្ទាប់​ពី​បង្ហោះ​រូបអាក្រាត ខណៈ​ដែល​ហាត់​ក្បាច់​យូ​ហ្គា (Yoga) ចង​ជើង​ព្យូ​រនិង​ដើមឈើ សំ​យ៉ុង​ក្បាល​ចុះក្រោម​នៅ​សួនច្បារ​ក្នុងផ្ទះ ដូច​សត្វ​ប្រចៀវ​ដេក ដោយ​ឲ្យ​កូនស្រី​តូច​ឈ្មោះ Naia អង្គុយ​លើ​ស្មៅ ប៉ៅ​ដោះ​របស់ខ្លួន​។
Yoga
​នាង Amy Woodruff ជា​អ្នក​រស់នៅ​ហា​វៃ បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​នាង​តែងតែ​ហាត់​ក្បាច់​យូ​ហ្គា ហើយ​ថ្ងៃ​នោះ​ដែរ​កូនស្រី​របស់​នាង បាន​លេង​លើ​វាលស្មៅ​នៅ​សួនច្បារ ហើយ​ឪពុក​របស់​នាង​មិន​នៅ​ទីនោះ​ទេ​។​

​ជាមួយនឹង​រូបភាព​នេះដែរ មនុស្ស​ជាច្រើន​បាន​ខឹង​និង​ទង្វើ​របស់​នាង Amy Woodruff ប៉ុន្តែ​នាង​បាន​និយាយថា នាង​ពិតជា​សោកស្តាយ​ណាស់ ចំពោះ​រូបភាព​ដែល​បង្ហោះ​ទៅកាន់​មនុស្ស​ជាច្រើន ហើយ​ស្ត្រី​ជាច្រើ​មុខ​ជាមិន​ចាប់អារម្មណ៍ ចំពោះ​ការ​បំប៉ៅ​ដោះ​បែបនេះ​នោះ​ទេ ។ នាង​បាន​ពន្យល់​ទៀតថា រូបភាព​នោះ​ក៏​ធ្វើឲ្យ​ភ្ញាក់ផ្អើល និង​ក៏​ដូច​ឆ្កួត​ទៀតផង​៕​

មតិយោបល់