ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឬស្សីកែវ និងប៉ុស្តិ៍ទួលសង្កែបានបង្ក្រាបជាកស្តែងករណីល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ឃាត់ខ្លួនអ្នកដាក់ពង់ម្នាក់ ដកហូតទូហ្គេមបាញ់ត្រី២គ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណងមិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថាកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្តែងករណីល្បែងស៊ីសង(ហ្គេមបាញ់ត្រី)សម្ថកិច្ចបានឃាត់ខ្លួន១នាក់ស្រី(អ្នកដាក់ពង់)ឈ្មោះ សំ ស្រីដា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
សម្ភារៈដកហូតរួមមានទូហ្គេម២គ្រឿងសៀវភៅកត់ពង់១ក្បាលនិងប្រាក់៥០០០០៛(ប្រាំម៉ឺនរៀល) ក្រោយឃាត់ខ្លួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕
មតិយោបល់