ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ក្នុងនោះមានម្នាក់ធ្វើការរត់តុនៅភោជនីដ្ឋាន ណាំប៊ីហ្វាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទឆក់ខ្សែ.ក នៅខណ្ឌ៧មករា

ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ( ឆក់ខ្សែក ) នៅ​ចំណុចផ្ទះលេខ ១០៦អឺ០ ផ្លូវ​ ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា ដែលបង្កទ្បើងដោយជនសង្ស័យ០៣នាក់៖

ទី១ ឈ្មោះ ជុន វីរៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ​ ខ្មែរ មុខរបរ រត់តុនៅភោជនីដ្ឋាន ណាំប៊ីហ្វាយ ទីលំនៅផ្ទះជួល៣៧អឺ២ ផ្លូវលេខ២១៧ ភូមិ ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា (ធ្វើតេស្តទឹកនោមមានសារធាតុញៀន ( ឃាត់ខ្លួន ) ។
ទី២ ឈ្មោះ សាយ វាសនា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះមិនចាំលេខ ផ្លូវ១៥៤ សង្កាត់ផ្សារថ្មី២ ខណ្ឌ ដូនពេញ ( ធ្វើតេស្តទឹក នោមមានសារធាតុញៀន (ឃាត់ខ្លួន) ។
និងទី៣ ឈ្មោះ នួន តារា ភេទ ប្រុស អាយុប្រហែល ២០ ឆ្នាំ (រត់គេចខ្លួន)​ ។

សម្ភារដកហូតបានរួមមាន៖ ម៉ូតូ០១ គ្រឿង ម៉ាក សេ១២៥ ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HE-6510 លេខតួ+ម៉ាស៊ីន 9822152 និងទូរស័ព្ទ ស០១ គ្រឿង ម៉ាក អាយហ្វូន៧ផ្លើស ពណ៌ខ្មៅ លេខ 13957700876​ ។

ជនរងគ្រោះឈ្មោះ លុង វ៉ាន់ណាម (​LONG VAN NAM )ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិរៀតណាម កាន់លិខិឆ្លងដែនលេខ B7130320 មុខរបរ លក់ដូរ ទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ស្នាក់នៅបណ្តោះ អាសន្ន ផ្ទះសំណាក់ ប៉ាវឡុង សង្កាត់ អូរឡាំពិច ខណ្ឌចំការមន ។ សម្ភារបាត់បង់ ៖ ខ្សែកមាស ០១ ខ្សែ ទម្ងន់ ០១ តំឡឹង ។

បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ទូរស័ព្ទ​ឲ្យម្ចាស់វិញ រីឯម៉ូតូ និង ជនសង្ស័យ កំពុងឃាត់នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និង បន្តស្រាវជ្រាវមុខសញ្ញាសង្ស័យម្នាក់ទៀត៕

មតិយោបល់