-

ករណីគ្រោះថ្នាក់ចរាចរណ៍! រវាងរថយន្តឡិចស៊ីស និងម៉ូតូផាស់ស្អាប់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នាវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡិចស៊ីស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-2881 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបុកម៉ូតូកង់បី មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសមួយគ្រឿង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយ ផ្លូវ៣០ម៉ែត្រ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូផាស់ស្អាប់មួយគ្រឿង ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យ បុរសម្នាក់ជាម្ចាស់ម៉ូតូផាស់ស្អាប់រងរបួសយ៉ាងធ្ងន់ ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយ សង្រ្គោះ បន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ។ បន្ទាប់មកបានធ្វើការវាស់វែង យកវត្ថុតាង ទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកតៃកុងរថយន្ត ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបាននាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ដើម្បីធ្វើការសាកសួរបន្ត ៕

មតិយោបល់