កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ០២កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទីមានករណីហិង្សារដោយចេតនានៅចំណុចសួនកម្សាន្តវត្តជ្រោយតាកែវ ស្ថិតក្នុងភូមិព្រែកកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះ មានចំនួន០៤ នាក់:
១/-ឈ្មោះ ហម សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។
២/- ឈ្មោះ សយ ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។
៣/-ឈ្មោះ ធូ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធំ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
៤/-ឈ្មោះ ចាន់ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធំ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
ជនសង្ស័យ ០២នាក់(ឃាត់ខ្លួន)៖
១/-ឈ្មោះ គង់ លីហេង ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។
២/-ឈ្មោះ ផាន់ណា ផានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរសិស្ស។
ចំណែកបក្ខពួកជនសង្ស័យជាច្រើននាក់ទៀត បានរត់គេចខ្លួន។
កន្លងមកជនសង្ស័យទាំង០២នាក់ខាងលើ រួមជាមួយនិងបក្ខពួកដែលបានរត់គេចខ្លួន គឺមុខសញ្ញា ដែលធ្លាប់បានស្ទាក់វាយគេ ជាញឹកញាប់ ត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់កោះធំ សួនកម្សាន្ដវត្តជ្រោយតាកែវជាដើម ពេលស្ទាក់វាយគេហើយ ក្រុមគេបានរត់គេច ខ្លួនរហូត សមត្ថកិច្ចបានត្រឹមតែកសាង សំណុំរឿងទៅតុលាការប៉ុណ្ណោះ ។ លុះនៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះទាំងបួននាក់ខាងលើ បាននាំគ្នាទៅលេងនៅសួនវត្តជ្រោយតាកែវ ខណៈពេលនោះក្រុមជនរងគ្រោះកំពុងអង្គុយលេង ស្រាប់តែក្រុមជនសង្ស័យមានគ្នាប្រមាណ ១០នាក់ ហើយក៏បាននាំគ្នាព្រួតវាយលើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ប៉ោងមុខមាត់ និងរបួសស្រាល០៣នាក់តែម្ដង។ ក្រោយពេលកើតហេតុភ្លាម ជនរងគ្រោះក៏បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយតាកែវតែម្ដង។
បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម សម្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវតាមជំនាញយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញាសង្ស័យ ០២នាក់ខាងលើ ។ លុះនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យទាំង០២នាក់ខាងលើ មកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា រូបខ្លួនទាំង០២នាក់ និងបក្ខពួក០៦នាក់ផ្សេងទៀតពិតជាបានធ្វើសកម្មភាពដេញវាយទៅលើអ្នកដទៃចំនួន០៤នាក់ ដែលកំពុងអង្គុយលេងក្នុងសួនកម្សាន្តវត្តជ្រោយតាកែវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ប្រាកដមែន តែជនដៃដល់គឺជាបក្ខពួកគេផ្សេងទៀតគឺមានឈ្មោះ រ៉ូ ភេទប្រុស ឈ្មោះ ហុង ភេទប្រុស ឈ្មោះ តុលា ភេទប្រុស ឈ្មោះ ឧត្តម ភេទប្រុស ដែលជាជនដៃដល់។
បច្ចុប្បន្នជនសង្ស័យ ទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់