ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជុងលីឆីឆ័រ បើកពីលិចមកកើត បានបុកជាមួយម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1A-8005 ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ជាបន្តបន្ទាប់ ដោយម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងវាស់វែងយក រថយន្តនិងម៉ូតូ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់