ព័ត៌មានជាតិ

កម្លាំងជំនាញបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុននៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៤ នាក់

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​កាលពី ថ្ងៃ ទី ៤ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង ១៣ និង ៣០ នាទី ក្នុង បុរី BLUE SKY ផ្ទះ A252 ក្រុម ២២ ភូមិ ៥ សង្កាត់ លេខ ៤ ក្រុងព្រះសីហនុ មាន ករណី បាញ់ សម្លាប់ ជនជាតិ ចិន ម្នាក់ ដោយ អាវុធ ខ្លី ចំនួន ៣ គ្រាប់ ។

បន្ទាប់ ពី កើតហេតុ កម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ខេត្ត ព្រះ សីហ នុ និង កម្លាំង អធិការ ក្រុង បាន ចុះ ស្រាវជ្រាវ កន្លែង កើតហេតុ រហូត ដល់កំណត់ មុខសញ្ញា បាន និង ចេញ ប្រតិបត្តិ ការណ៍ ភ្លាមៗ ផង ដែរ ។

ដោយ មានការ សហការ ល្អ ឯកឧត្តម ស្នងការ នគរបាល រាជធានី និង ខេត្ត ពាក់ ព័ ន្ទ ព្រមទាំង មានការ សម្របសម្រួល នីតិវិធី ដោយ ឯកឧត្តម ព្រះរាជអាជ្ញា ខេត្ត ព្រះ សីហ នុ រតនគីរី ស្ទឹង ត្រែង កំពត និង រាជធានី ភ្នំពេញ ជា ពិសេស មាន នាយកដ្ឋាន កណ្ដាល សន្តិសុខ និង នាយកដ្ឋាន ព្រហ្មទណ្ឌ រយ:ពេល ១៤ ថ្ងៃ សមត្ថកិច្ច បង្ក្រាប បាន ដោយ ជោគជ័យ ដោយ ឃាត់ខ្លួន ជនសង្ស័យ ៤ នាក់ ក្នុង នោះ បុរស ជនជាតិ ចិន ម្នាក់ ជា ជន ដៃដល់ ចំណែក ៣ នាក់ ទៀត ជា អ្នក រួម គម និ ត គឺ ស្ត្រីជន ជាតិខ្មែរ ២ នាក់ និង ជនជាតិ វៀតណាម ម្នាក់ ( ចរិត ប្រុស ) ។

វ ត្ថូ តាង ដកហូត បាន ៖ – អាវុធ ខ្លី ១ ដើម (CF98-9. ខ្មៅ ). បង់ ២. គ្រាប់ 9mm១៩ គ្រាប់ , – បំពង់ ផ្ទប់ សំឡេង ១( ស៊ី ឡង់ ), – រថយន្ត ១ គ្រឿង ម៉ាក AUDA7 ពណ៌ ប្រផេះ ! – ពិល ១! – និង សារធាតុ ញៀន រួម នឹង កញ្ឆា មួយ ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កម្លាំងជំនាញកសាង សំណុំរឿង អនុវត្ត បន្ត តាម នីតិវិធី ៕

 

មតិយោបល់