ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីជប៉ុនលោក Suga ផ្តើមបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក

 

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសានេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិកហើយ ដែលប្រការនេះធ្វើឲ្យរូបលោកក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលនឹងបានជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ការព្រួយបារម្ភអំពីបញ្ហា ទាក់ទងនឹងប្រទេសចិនទំនងនឹងក្លាយជារបៀបវារៈចម្បង។

លោកនាយករដ្ឋមន្រ្តីជប៉ុន នឹងសង្ឃឹមថាអាចពង្រឹងសម្ព័ន្ធភាពដ៏សំខាន់សាជាថ្មីឡើងវិញ ជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសម័យអតីតប្រធានាធិបីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាប្រៀបធៀបការកត់សម្គាល់ ជុំវិញការបង្កើនសកម្មភាពរបស់ទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ពីមន្រ្តីជាន់ខ្ពស់អាមេរិកពីររូប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីខែមីនាកន្លងទៅ និងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃសម្ព័ន្ធមិត្តទាំង០៤ គឺសហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា៕

AFP

 

 

មតិយោបល់