រតនគិរីៈ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាព សម្លាប់បុរសម្នាក់ ច្រកចូលក្នុងការ៉ុង រួចយកសពនិងម៉ូតូមកទម្លាក់ចូលក្នុងអណ្តូងទឹកកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងចំការស្វាយចន្ទីមួយកន្លែង នៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគីរី ពេលនេះចាប់បានហើយ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨
ជនសង្ស័យមានឈ្មោះ គៀល កាទួត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់សម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ស៊ូ សៀក ភេទប្រុស ពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះជំពាក់លុយថ្លៃទិញឈើមិនព្រមសង។
ពេលនេះសមត្ថកិច្ចកំពុងតែចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់