ព័ត៌មានជាតិ

លោក​​ ពូ​ទី​ន​ ព្រមាន​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​លោក​ខាងលិច​ ប្រសិនបើ​ពួក​គេ​ឆ្លងកាត់​ “​ខ្សែបន្ទាត់​ក្រហម​”​ របស់​ប្រទេស​រុ​ស្ស៊ី​

(Reuter)​ លោក​ប្រធានាធិបតី​ Vladimir​ Putin​ បាន​ព្រមាន​លោក​ខាងលិច​កុំអោយ​ឆ្លង​ “​ខ្សែបន្ទាត់​ក្រហម​”​ របស់​រុ​ស្ស៊ី​ដោយ​និយាយ​ថា​ ទីក្រុង​ម៉ូ​ស្គូ​នឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​និង​ដោយ​គំហក​ចំពោះ​ហេតុការណ៍​ណាមួយ​ដែល​កើតឡើង​ហើយ​អ្នក​ដែល​ទទួលខុសត្រូវ​នឹង​សោកស្តាយ​។​

​នៅ​ដែល​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ក្នុង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ដោយ​មាន​កងទ័ព​រុ​ស្ស៊ី​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​អ៊ុយ​ក្រែ​ន​ និង​មេដឹកនាំ​ប្រឆាំង​លោក​ Alexei​ Navalny​ បាន​ធ្វើ​កូដកម្ម​អត់​អាហារ​ក្នុង​ពន្ធនាគារ​ មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​បាន​ថ្លែង​សុន្ទរកថា​ថ្នាក់​ជាតិ​ដើម្បី​ថ្លែង​សារ​ពី​ភាព​ខ្លាំង​របស់​រុ​ស្ស៊ី​និង​ ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ពី​ខាងក្រៅ​។​

​ប្រធានាធិបតី​លោក​ Putin​ បាន​ប្រាប់​សភា​ទាំង​ពីរ​ថា​៖​ «​យើង​ចង់បាន​ទំនាក់ទំនង​ដែល​ល្អ​មួយ​ …​ ហើយ​ពិតជា​មិន​ចង់​បំផ្លាញ​ទំនាក់ទំនង​នោះ​ទេ​។​ ប៉ុន្តែ​ប្រសិនបើ​មាន​នរណា​ម្នាក់​យល់​ច្រឡំ​ពី​ចេតនា​ល្អ​របស់​យើង​ចំពោះ​ភាព​ព្រងើយកន្តើយ​ ឬ​ភាព​ទន់ខ្សោយ​ ហើយ​មាន​បំណង​រារាំង​ ឬ​បំផ្លាញ​ទំនាក់ទំនង​ទាំងនេះ​ ពួក​គេ​គួរតែ​ដឹង​ថា​ រុ​ស្ស៊ី​នឹង​ឆ្លើយ​តប​ដោយ​អ​សម​ប្ប​មាន​ រហ័ស​ និង​ដោយ​គំហក​។​

មតិយោបល់