ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ បានអណ្តែតក្នុងទឹកទន្លេ ដោយមិនទាន់ស្គាល់ពីអត្តសញ្ញាណ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចចំណតទូកទេសចរណ៍មួយកន្លែង ខាងក្រោយសណ្ឋាគារ HIMAWARI ក្នុងសង្កាត់ទន្លេចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពេលនេះសាកសពខាងលើ ត្រូវបានសមត្ថកិច្ចយកយកមកតម្កល់ទុកនៅវត្តសំបួរមាស រង់ចាំបងប្អូនណាបាត់សាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់