សាកសពទារកម្នាក់ ដែលតាមការសន្និដ្ឋានទើបនិងកើតមកថ្មីៗ ត្រូវបានគប្រទះឃើញជនមិនស្គាល់មុខ ច្រកក្នុងថង់ប្លាស្ទិក យកទៅប្លុងចោលនៅក្រោមដើមត្នោត ១ដើម បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលោម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៤ ស្ថិតក្នុងភូមិ តាកេរសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតមានហេតុការណ៌ភ្ញាក់ផ្អើល មានស្ត្រីម្នាក់បានដើរ ទៅកាន់កន្លែងកើតហេតុនោះ ដើម្បីរកអុសដុតដាំបាយ ហើយក៍បាន ប្រទះឃើញសាកសពទរកនោះ ត្រូវគេច្រកក្នុងថង់ប្លាស្ទិក ដាក់ប្លុងចោលនៅក្រោមដើមត្នោត ១ដើមនោះ ទើបយកដំណឹងនេះទៅប្រាប់ ដល់អ្នកភូមិបង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នារត់ទៅមើលគ្រប់ៗគ្នា។នៅក្នុងខណៈនោះ គេមិនបានដឹងថាតើនរណាម្នាក់ យកសពទា រកនោះទៅប្លុងចោល នោះទេ ហើយក៍មិនបានដឹងថា តើនៅពេលយកទៅប្លុងចោលនោះ ទារកខាងលើនៅរស់ ឬក៍ស្លាប់ហើយនោះឡើយ ។
តាមការសន្និដ្ឋាន ទារកនោះអាចជា កូនអត់ខាន់ស្លា ដែលម្ដាយរបស់គេ សប្បាយភ្លើតភ្លើននិងល្បែងស្នេហា រហូតខុសគន្លងប្រពៃ ណី ហើយពេលមានផ្ទៃពោះ សម្រាលកូនខ្លាចខ្មាស់គេព្រោះប្រុសស្នេហ៍ដោះដៃនោះ ទើប សម្រេចចិត្តយកទារកនោះ ទៅប្លុងចោលបែបនេះតែម្ដង ហើយក្រោយពេលកើតមានហេតុ ការណ៍ភ្ញាក់ផ្អើលខាងលើសាកសទារកត្រូវបានគេនាំគ្នាកប់ចោលនៅក្រោមដើមពោធិក្បែរទីនោះតែម្ដង៕
https://i1272.photobucket.com/albums/y389/domneng/2014-06-07_181554_zps2c0b7a24.png
មតិយោបល់