ភ្នំពេញៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីរួមភេទជាមួយស្រីស្នេហ៍ជាអ្នកលក់សាច់ឆ្កែ បង្កការភ្ញាក់ផ្អើលនៅយប់ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៨ នៅផ្ទះសំណាក់ហេងហេងបឹងត្របែក តាមផ្លូវព្រះមុនីវង្ស ក្រុម៣០ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ រុន សារឿន អាយុ៥៨ឆ្នាំ មុខរបរកម្មលីសែង ស្នាក់នៅខណ្ឌចំការមន។ ចំណែកស្រីស្នេហ៍មានអាយុ៤៩ឆ្នាំ ជាអ្នកលក់សាច់ឆ្កែ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូឌុបស្រីស្នេហ៍មកចូលដេកនៅផ្ទះសំណាក់ខាងលើ និងបានរួមភេទបានសម្រេច១លើក រួចក៏ដេកលក់ដល់ម៉ោង១១យប់ មិនឃើញភ្ញាក់ស្រីស្នេហ៍ក៏ដាស់ហើយដាស់ទៀត ទើបមិនអស់ចិត្ត មកហៅមេការផ្ទះសំណាក់ហៅកង់បីដឹកយកទៅពេទ្យបាយ័ន តែអកុសល្យស្លាប់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តងដើម្បីធ្វើការពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់