កណ្តាលៈ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង មានអ្នកថ្មើរជើងម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកបណ្តាលឲ្យស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុនៅលើផ្លូវលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ចំណុចភូមិព្រែកត្រែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកពាក់ខោខ្មៅ ជើងវែង និងអាវដៃខ្លី ពណ៌ក្រហម ពុំដឹងដើរទិសដៅពីណាទៅខាងណាទេ បណ្តាលអោយរថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅពីអ្នកលឿង-ទៅភ្នំពេញ បានបុកស្លាប់នៅចំណុចកើតហេតុ ហើយរថយន្តបានបើករត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ (សពបានប្រជាពលរដ្ឋលើកពីកណ្តាលថ្នល់ជាតិមកដាក់នៅខាងផ្លូវ) ។
សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា អ្នកដើរងងឹតមិនបានពិនិត្យ គ្រប់ជ្រុងជ្រោយ នៅមុនពេលដើរឆ្លងកាត់ផ្លូវ ។ ចំណែកអ្នកបើករថយន្ត បើកមានល្បឿនលឿន បន្ទាប់ពីបុក បានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង ៕
មតិយោបល់