ភ្នំពេញៈ ស្ត្រីវ័យណាស់ម្នាក់បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់ បណ្ដាលរងរបួសបាក់ជើងឆ្វេងម្ខាង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចមុខចរិយា៧៧៧៧ម៉ាស្សាកោជប់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ម្នាក់ បើករថយន្តឡិចស៊ីសLX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-6633 ធ្វើដំណើរពីលិចទៅកើត ឈប់ចូលកោសជប់។ ក្រោយពីកោសជប់រួចបានឡើងបើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-1885 ជិះដោយបុរសម្នាក់ពីកើតទៅលិចក្នុងល្បឿនមធ្យមចំពេញចំហៀងខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាង ត្រូវបានរថយន្តគ្លីនិកឯកជនសួគ៌ាដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលបានមកដល់ចំនុចកើតហេតុបានឲ្យភាគីទាំងពីសម្របសម្រួលគ្នាដោយមិនត្រូវសមត្ថកិច្ចទាក់ទងជំនាញមកវាស់វាងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់