ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺមហារីកដុំពោះ ៣ឆ្នាំ សម្រេចចិត្តចងកសម្លាប់ខ្លួន

ត្បូងឃ្មុំ: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទីព្រឹក ចំណុចលើផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ត្រឹង ចាន់ណាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ បានយកក្រមា ពណ៌ក្រហម-ស ប្រវែង ១,២៥ម ចងកដោយភ្ជាប់ និងធ្នឹមក្នុងបន្ទប់ មានកម្ពស់ ២,៤០ម បណ្ដាលឲ្យស្លាប់ ខណ:ពេលដែលជនរងគ្រោះចូលក្នុងបន្ទប់ដេកលើផ្ទះចាក់សោពីក្នុង បន្ទាប់មកធ្វើសកម្មភាពចងកតែម្តង ។

មូលហេតុ៖ មានជំងឺមហារីកដុំពោះ ៣ឆ្នាំកន្លងមកហើយ ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ និងពេទ្យមណ្ឌលសុខភាព ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ សន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសារអត្តឃាត (ចងក) ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

បន្ទាប់ពីត្រួតពិនិត្យកោសល្យរួច សពត្រូវប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់