ផ្ទះ ព័ត៌មានជាតិ យុវជនម្នាក់ជិ...

យុវជនម្នាក់ជិះម៉ូតូបុកផ្លាកសញ្ញាការដ្ឋាន បណ្ដាលឲ្យស្លាប់មួយរំពេច

0

កណ្ដាល: នៅវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៣២-៣៣
ស្ថិតភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

សពជនរងគ្រោះឈ្មោះ គង់ សុបញ្ញា ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅផ្ទះលេខ៧៣៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សម្ភារ:នៅជាប់នឹងជនរងគ្រោះរួមមាន៖
-ប័ណ្ណសម្គាល់យានយន្ត០១សន្លឹក
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក
-ខ្សែក០១ខ្សែ
-កងដៃ០១វង់។

ដំណើរឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ZOOMER X ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IA-9804 ខណ:មកដល់ចំណុចខាងលើបានជិះទៅបុកផ្លាកសញ្ញាបញ្ជាក់ការដ្ឋាន បណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង កត់កំណត់ហេតុ និងស្រាវជ្រាវរកសាច់ញ្ញាតិដើម្បធ្វើការប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់