ភ្នំពេញៈ កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅចំណុចភ្លើងស្តុប ផ្លូវព្រះសុធារស កែងនឹងផ្លូវព្រះសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ត្រូវបានកូនស្រី របស់គាត់ជិះម៉ូតូម៉ាក ZOOMER-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DQ-1389 ទៅឌុបពីកន្លែងធ្វើការរបស់គាត់ទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុ ខណៈដែលកូនស្រី របស់គាត់កំពុងតែឌុបក្នុងល្បឿនយឺតៗនោះ ក៏ត្រូវបានម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AS-2580 ដែលបើកបរដោយយុវជនម្នាក់ ដោយមាននារីម្នាក់ជាបងម្នាក់ជិះ ពីក្រោយ ផងដែរនោះ បានបោះពួយក្នុងល្បឿនយ៉ាងលឿនបាន បើកបញ្ច្រាសផ្លូវទៅបុកចំពីមុខ បណ្តាលឲ្យដួលទាំង២គ្រឿងតែម្តង។
ក្រោយយពេលកើតហេតុ សម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែង គ្រោះថ្នាក់ចរាចរណ៍ ធ្វើការវាស់វែងរកខុសត្រូវ រួចយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សារទុក នៅប៉ុស្តិ៍នគរបាលចតុមុខ។
ដោយសារតែករណីគ្រោះថ្នាក់ចរចរណ៍នេះ ឈានទៅ ដល់ការប្រើអំពើហិង្សាបង្ករបួសស្នាមទៅដល់ភាគីម្ខាងទៀតឲ្យរងរបួសធ្ងន់នោះ។ ទើបសម្ថកិច្ចសម្រេចចិត្តចាប់វាយខ្នោះបុរសជាជនដៃដល់ និងធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់