(ភ្នំពេញ)៖ ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃនេះថា លោក វ៉ាង យី (wang yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២១ ដល់២២ មេសាឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
លោកវ៉ាង យី នឹងួបជាមួយព្រះមហាក្សត្រ ជួបជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនឹងជួបផ្លូវការជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា៕
មតិយោបល់