ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនថាប្លង់ស៊ិចស៊ី ឬ ស្រគត់ស្រគំ Cici ស្អាតសាឡប់

ក្នុងចំណោមតារាស្រីស៊ិចស៊ីក្នុងពិភពសម្ដែង គេនៅតែកត់សម្គាល់ថាតារាស្រីកញ្ញា Cici មានរូបសម្រស់ស្អាតមិនចាញ់តារាបរទេសនោះទេ ដោយនាងស្រស់ស្អាតមិនថាស្ទីលស្រគត់ស្រគំ ឬស្ទីលស៊ិចស៊ីនោះផង។ អ្វីដែលគេកត់សម្គាល់ កញ្ញាថាមិនខ្លាចថតឈុតស៊ិចស៊ី ឬស្នេហារោលរាលឡើយ បើទោះជាឈុតទាំងនោះប្រឈមនឹងការរិះគន់។

កញ្ញា Cici និយាយថា ខ្លួនមិនបានសម្ងំទៅកែសម្រស់បន្ថែមដើម្បីអោយមើលឃើញស្អាតនោះទេ តែអាចបណ្ដាលមកពីនាងចេះវិធីថែទាំំងសម្រស់ដែលកែកុនហើយ ទើបធ្វើអោយមនុស្សជាច្រើនយល់ថានាងទៅចំណាយលុយវះកាត់បង្កើនសម្រស់ និងខ្លះថានាងទំនងជាឈប់សម្ដែងជាដើម។ នាងថាខ្លួនជាអ្នកសិល្បៈ បើទោះជាហោះហើរដល់ណា ក៏មិនឆ្ងាយពីសិល្បៈនោះដែរ ដោយនាងប្រកាសថាអោយតែមានការអញ្ជើញរបស់ផលិតករ គឺទោះជាតម្រូវអោយសម្ដែងជាតួអង្គស៊ិចស៊ីខ្លាំងប៉ុណ្ណា ក៏នាងមិនខ្លាចទទួល សំខាន់អោយខាងនាយកដ្ឋានឯកភាព។ ជាក់ស្ដែងនាពេលកន្លងមក នាងក៏បានទទួលសម្ដែងតម្រូវតាមផលិតករផងដែរ ដោយគ្រាន់តែឈុតដែលនាងសម្ដែងទាំងនោះ នៅមិនទាន់រោលរាលខ្លាំងប៉ុណ្ណោះ។ នាងថាក្នុងមួយរយៈចុងក្រោយ នាងទទួលបានការងារថតស្ពត និងម៉ូដែលច្រើនជាងការសម្ដែង ដែលអាចទំនងមកពីខាងផលិតករមួយចំនួនយល់ថានាងលែងចង់សម្ដែង ឬមិនទទួលការសម្ដែងជាដើម។ នាងបញ្ជាក់យ៉ាងខ្លីថា ការសម្ដែងគឺអោយតែមានទទួលទាំងអស់ មិនថាតួឯក តួរង ជាតួស៊ិចស៊ី ឬជាតួស្រគត់ស្រគំនោះឡើយ។

ជាមួយនឹងការប្រកាសជំហរមិនបោះបង់សិល្បៈ បើទោះជានាងត្រូវគេកត់សម្គាល់ថាឡើងកូដទៅហើយ កញ្ញា Cici ក៏បានបង្ហោះរូបថតទាក់ទាញជាច្រើនសន្លឹក ធ្វើអោយមានការចាប់អារម្មណ៍នោះដែរ ខណៈដែលរូបថតរបស់នាងគឺស្រស់ស្អាតកប់ស៊េរីមិនថាក្នុងទម្រង់ស៊ិចស៊ី ឬស្រគត់ស្រគំ។

គ្រប់ឈុតដែលនាងបង្ហោះឡើងត្រូវគេឃើញមានអ្នកComment និងចែកចាយគួរអោយសរសើរនោះផង ដោយអ្នកខ្លះនិយាយថានាងមានដងខ្លួនស្អាតគួរឲ្យក្នាញ់ ហើយនៅពេលតែងខ្លួនជាទម្រង់បែបសុភាពៗក៏ស្អាត់មួយបែបផ្សេង។ កញ្ញានិយាយថា ខ្លួនមានចំណូលចិត្តលើស្ទីលទាំងពីរ តែបើអោយនាងស្រគត់ស្រគំជ្រុលពេលក៏នាងមិនសូវនោះដែរ ដោយសារតែនាងចូលចិត្តលែងខ្លួនបែបស៊ីវិល័យ និងឡូយឆាយជាង៕

មតិយោបល់