ព្រះវិហារៈ កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ពុលសម្លកកូរផ្សិត ដែលកូនជនរងគ្រោះដកផ្សិតកញ្ជូរពីក្នុងព្រៃ យកមកឲ្យម្តាយស្លហូបជុំគ្នា និង៥នាក់ទៀតមានអាការធ្ងន់ស្រាល នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ជនរងគ្រោះជាឪពុកមានឈ្មោះ ស្រី លួន ភេទប្រុស អាយុ៦៧ឆ្នាំ(ស្លាប់) និងកូនឈ្មោះ ស្រី យ៉ា សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយម្តាយនិងកូន៣នាក់ទៀត ពុលបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយការពិនិត្យសាកសពជនរងគ្រោះ កម្លាំងជំនាញវិទ្យាសាស្ត្របច្ចេកទេស របស់អធិការនគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំស្រយ៉ង់ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងគ្រួសារជនរងគ្រោះឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយការពុល ពិតប្រាកដមែន។
ចំពោះសាកសពប្រគល់ជូនក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់