ព័ត៌មានជាតិ

សាខា​គយ ​និងរដ្ឋ​ករ​ខេត្ត​កំពង់ចាម​ រឹបអូស​ម៉ូតូ​គ្មាន​ពន្ធ​​១៤គ្រឿង ពីហាងលក់ម៉ូតូ

កំពង់ចាម: កម្លាំងសាខាគយ និងរដ្ឋករ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យឆែកឆេរតាមហាងទិញ និងលក់ម៉ូតូជាច្រើនកន្លែង កាលពីព្រឹកថ្ងៃទី២១ តុលា ២០១៦ នៅភូមិទី៣ សង្កាត់វាលវង់ និងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាលទ្ធផលកម្លាំងចម្រុះ បានរឹបអូសម៉ូតូគ្មានពន្ធចំនួន១៤គ្រឿង។

ក្នុងប្រតិបត្តិការខាងលើ គឺមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក ប្រាក់ ចាន្នី ប្រធានសាខាគយ និងរដ្ឋករខេត្តកំពង់ចាម បានដឹកនាំកម្លាំងមានទាំងអាវុធហត្ថ និងកម្លាំងនគរបាលជាច្រើននាក់ បានចុះធ្វើការត្រួតពិនិត្យឆែកឆេរតាមហាងទិញ និងលក់ម៉ូតូជាច្រើនកន្លែង នៅក្នុងក្រុងកំពង់ចាម។

ក្រោយពីធ្វើការផ្ទៀងផ្ទាត់លើលិខិតស្នាម ដោយរកឃើញម៉ូតូចំនួន១៤គ្រឿង ដែលសុទ្ធសឹងគ្មានពន្ធនាំចូល ហើយត្រូវបានសមត្ថកិច្ចធ្វើការរឹបអូសពីហាងលក់ម៉ូតូ យកទៅរក្សាទុកនៅស្នាក់ការសាខាគយ និងរដ្ឋករខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

photo_2016-10-21_13-20-52

photo_2016-10-21_13-20-42

photo_2016-10-21_13-20-44-2

photo_2016-10-21_13-20-44

photo_2016-10-21_13-20-45

photo_2016-10-21_13-20-46-2

photo_2016-10-21_13-20-46

photo_2016-10-21_13-20-47

photo_2016-10-21_13-20-48-2

photo_2016-10-21_13-20-48

photo_2016-10-21_13-20-49

photo_2016-10-21_13-20-50-2

photo_2016-10-21_13-20-50

photo_2016-10-21_13-20-51

មតិយោបល់