ភ្នំពេញៈ ជនសង្ស័យ១១នាក់ក្នុងនោះមានស្ត្រី២នាក់ផងដែរ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំ រឿង៤ករណីផ្សេងគ្នាក្រោយពីបញ្ចប់ការសាកសួរកាលពី ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន៤ ករណីផ្សេងគ្នាដោយក្នុងនោះ៖
ករណីទី១៖ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់២ករណី។
ករណីទី២៖ ទទួលផលចោរកម្ម មួយករណី។
ទី៣៖ ប្រើហិង្សាដាក់គ្នាទៅវិញទៅមកមួយករណី។
សមត្ថកិច្ចបន្តថាជនសង្ស័យទាំង១១នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយ
ស្រួលក្នុងការចុះបង្ក្រាបអោយទាន់ពេលវេលា៕
មតិយោបល់