សៀមរាបៈ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ផាន់ លាំ ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរនៅផ្ទះ។
មូលហេតុ ដុតធូបទុកចោលទៅបុណ្យ។
ការខូចខាត ផ្ទះធ្វើអំពីឈើប្រក់សង្ក័សី ប្រវែង៧មx៩ម ឆេះអស់៨០% សម្ភារៈប្រើប្រាស់មួយចំនួន សង្រ្គោះបានម៉ូតូ១គ្រឿងនិងកង់១។
រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញជួយអន្តរាគមន៍ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣រថយន្ត
និងរលត់ទៅវិញម៉ោង១០ព្រឹកថ្ងៃដដែល៕
ព័ត៌មានជាតិ
មតិយោបល់