ព្រៃវែងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានក្មេងស្រីអាយុជាង១ខួបម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលដើរតាមជីដូនទៅបេះម្អម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
សពក្មេងស្រីខាងលើមានឈ្មោះ ខ្វី សូរិយា អាយុ១៥ខែ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់