បាត់ដំបងៈ កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោ បល់ លោកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានដឹកនាំធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០៣នាក់គឺ៖
១-ឈ្មោះអ៊ួនសំអុលហៅកុយភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះកោចាន់ថេងភេទប្រុសអាយុ២៦ឆ្នាំ មាន ទីលំនៅភូមិអូរអន្លក់ ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះធុន រ៉េម ភេទប្រុស អាយុ៣៦ ឆ្នាំមានទីលំនៅភូមិអូរអន្លក់ ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង។
ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកក្នុងនោះដកហូតបាន៖
-កុំព្យូទ័រចំនួន០១ឈុត
-ធុងបាស់ធុនតូចចំនួន០៣គ្រាប់
-ក្បាលចាក់ឌីសនិងដុំ DTV ចំនួន០២
-ម៉ាស៊ីនថតរូបចំនួន០២គ្រឿង
-ទូរទស្សន៍ប្រភេទស្ដើងម៉ាក Samsung ចំនួន ០១គ្រឿង។
សូមជម្រាបជូនថា មូលហេតុឈានដល់ការឃាត់ខ្លួនជនសង័្សយទាំងបីនាក់នេះគឺកាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង២២និង៣០ នាទី នៅចំណុចលំនៅដ្ឋានរបស់ជនរងគ្រោះ ឈ្មោះស៊ីម សុវឌ្ឍនា ភេទ ប្រុសអាយុ ២៨ ឆ្នាំស្ថិតនៅ ភូមិអូរអន្លក់ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ ដំបងជនសង័្សយបានធ្វើសកម្មភាពកាត់សំណា ញ់ ទ្វារផ្ទះចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិដូចខាងលើនេះ លុះព្រឹកឡើងពេលដឹងថាបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកកំរៀងឱ្យធ្វើការស្រាវជ្រាវករ ណីនេះ។
ឆ្លងតាមរយៈការស្រាវជ្រាវទើបសមត្ថកិច្ចឈានទៅកំណត់មុខសញ្ញានេះ និងបានធ្វើការឃាត់ខ្លួនតែម្តង ហើយនៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា ពួកខ្លួនពិតជា បានធ្វើសកម្មភាពលួច យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើពិតបា្រដកមែន ។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំរៀងបាន រៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕
មតិយោបល់