ព្រៃវែងៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែ.ក ក្នុងកម្មវិធីពិព័រណ៍ថៃ កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅមុខកាកបាតក្រហមខេត្តព្រៃវែង នៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រែវែង ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ស៊ាង អ៊ី ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ប៊ី ចន្ធី អាយុ ៤៥ឆ្នាំ និងម្ដាយឈ្មោះ សឿង ហ៊ាប អាយុ៤២ឆ្នាំ មានទីលំនៅភូមិជី គ
ឃុំជី គ ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មំ បច្ចុប្បន្នជាកម្មករសំណង់នៅសាលាអនុវត្ត ហ៊ុន សែន កំពង់លាវ។ ចំណែកជនសង្ស័យឈ្មោះ ពិន ណាយ ភេទស្រី អាយុ ៤៧ឆ្នាំ នៅភូមិ ស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាង ដកបានមាន៖ លោហៈធាតុពណ៌លឿង(ខ្សែ.កប្លាកទីន១ ខ្សែ៣ជី)
កន្រ្តៃ តូចសម្រាប់ធ្វើសកម្មភាព(កាត់១),ទូរសព្ទម៉ាកN77មួយគ្រឿង, ការបូប ស្ពាយ១(មានអាវរងារ១មួក១)។
បច្ចុប្បន្នជនសង្ស័យទុកនៅអធិការ ក្រុងដើម្បីបំពេញឯកសារតាមនីតីវិធី៕
មតិយោបល់