ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន រឹទ្ធ មុន្នី ដឹកអ្នកដំណើរបើកបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ធំ: កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខសត្តឃាត ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់។

រថយន្តបង្កម៉ាក KIA ពណ៌ស ស្លាកលេខ សៀមរាប 3A-1248 របស់ក្រុមហ៊ុន រឹទ្ធមុន្នី ដឹកអ្នកដំណើរ បើកបរពីជើងទៅត្បូងហើយបត់ឆ្វេង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1C-9835 បើកបរផ្លូវត្រង់ពីត្បូងទៅជើងដោយឈ្មោះ អ៊ុយ រឹម ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបររថយន្ត បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគនរបាលស្រុកសន្ទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់