ព្រះសីហនុៈ នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានទទួលព័ត៌មានពី បុគ្គលិកអគ្គិសនី
មានករណីអគ្គិភ័យ (ឆេះរថយន្តកាម៉ារី) ដែលកំពុងធ្វើដំណើរតាមផ្លូវ មួយកើតឡើងនៅចំណុច មន្ទីរសូរិយោដី ក្នុងភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ករណីនេះកំម្លំាងរថយន្តពន្លត់អគ្គិភ័យ នគរបាលខេត្ត ចុះជួយធ្វើអន្តរាគមន៍ បានរលត់ ១០០%នៅម៉ោង ១២:២០ នាទីថ្ងៃខែដដែល។
-ម្ចាស់រថយន្ត ជាទាហាន វិស្វកម្ម
សម្ភារៈខូចខាតរួមមាន៖
-ឆេះរថយន្ត ១គ្រឿង
មូលហេតុ៖ បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើង
ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យនគរបាលខេត្ត ចេញអន្តរាគមន៍ប្រើប្រាស់ទឹកអស់០១ ឡាន៕
មតិយោបល់