កំពង់ធំៈ កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ ទត ទង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិឃុំកើតហេតុ។
មូលហេតុ ជនរងគ្រោះខឹងម្តាយស្តីបន្ទោសជាច្រើនដងពេក។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាលឃុំផាន់ញើម និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព រួចបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន។
ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់