កំពង់ស្ពឺៈ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានករណីកម្មការិនីម្នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានកម្មករនៅទីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក នៅរោងចក្រកាត់ដេរសំលៀកបំពាក់ អេស យ័ន ខេមបូឌា ខូអិលធីឌី ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ រឿន ស្រីលីន អាយុ១៩ឆ្នាំ មានទីលំនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប៉ុន្តែករណីនេះ ថៅកែរោងចក្របានព្យាយាមបិទបាំង ព្រមទាំងមិនឲ្យសមត្ថកិច្ចចូលពិនិត្យថែមទៀតផង៕
មតិយោបល់