ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនមេខ្យល់ ប្ដីប្រពន្ធ ២នាក់ ករណីប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់

បាត់ដំបង: សមត្ថកិច្ចនគរបាលស្រុកថ្មគោលស្រាវជ្រាវ បង្រ្កាបករណីប៉ុនប៉ងនាំឆ្លងដែនដោយខុសច្បាប់មួយករណី ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន ០២នាក់ និងនាំជនរងគ្រោះក្នុងករណីនេះចំនួន ១០នាក់ធ្វើការសាកសួរស្រាវជ្រាវ៖
នៅថ្ងៃសុក្រ ៨រោចខែអស្សុជឆ្នាំឆ្លូវត្រីស័កព. ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចផ្ទះសំ ណាក់យីហោហេងៗស្ថិតក្នុងក្រុមទី០៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកស្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារ យេនឌ័រ លោកវរសេនីយ៍ទោ សេង លុច អធិការ នគរបាលស្រុកថ្មគោល បានដឹកនាំ លោកស្រីអនុសេនីយ៍ឯក ផៃ ចាន់សុដាវី អធិការរងទទួល ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃអធិការរដ្ឋាននគរបា លស្រុកថ្មគោល ជាមួយផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលការងារនគរបាលយុត្តិធម៌ ធ្វើបច្ចុប្បន្នភាពតាមផ្ទះសំណាក់ក្នុងភូមិសាស្ត្រស្រុកថ្មគោល ដើម្បីត្រួតពិនិត្យស្រាវជ្រាវ រកប្រជា ពលករមកស្នាក់នៅក្នុងគោលបំណងធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់។

ជាលទ្ធផលពិនិត្យនិងបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់គឺ៖
១-ឈ្មោះ តា ញ៉េន ហៅ ភាព ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
២-ឈ្មោះ ហាន ស្រីណុច ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ប្តីប្រពន្ធ) ដែលពួកគាត់ទាំងពីរនាក់នេះ ពាក់ព័ន្ធក្នុងករណីការនាំយក ចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនទៅកាន់ប្រទេសថៃ ។

ជាមួយនេះបាននាំប្រជាពលរដ្ឋរងគ្រោះចំនួន ១០នាក់ ដែលត្រូវបានអ្នកទាំងពីរនាំមកបម្រុងលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃក្នុងនោះគឺ៖
១-ឈ្មោះ សាត ចិត ភេទប្រុស អាយុ ៣៧ឆ្នាំរស់ នៅភូមិដូង ឃុំថ្មពេជ្រស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
២-ឈ្មោះ ហាន ណេត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដា លខេត្តព្រៃវែង ។
៣-ឈ្មោះ វ័រ ជីវ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិរៀង ខេត្តព្រៃវែង។
៤-ឈ្មោះ ស វិធាន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
៥-ឈ្មោះ ស វិច្ឆ័យ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
៦-ឈ្មោះ អ៉ីម មឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង។
៧-ឈ្មោះ សុខ ហៃ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិវាល ឃុំកញ្ចំស្រុកពារាំង ខេត្តព្រៃវែ ង។
៨-ឈ្មោះ ស៊ូ សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិតាក្រៀម ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដាលខេត្តព្រៃវែង។
៩-ឈ្មោះ ញ៉ សុខុម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។
១០-ឈ្មោះ ជួប កុយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរខេត្តកំពង់ចាម។

នៅពេលនេះជនសង្ស័យ និងជនរងគ្រោះ នគរបាលនគរស្រុកថ្មគោល បាននិងកំពុងធ្វើការសាក សួរស្រាវជ្រាវ៕

មតិយោបល់