ព័ត៌មានជាតិ

ចេញពីហូបស៊ុប បត់រថយន្តឆ្លងផ្លូវ ត្រូវរថយន្ត១គ្រឿងទៀតបុកពេញទំហឹង!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តតូរីសមួយគ្រឿង បានបុកជាមួយរថយន្តហាយឡែនឌ័រ ដែលបត់ឆ្លងផ្លូវ បណ្តាលឲ្យរថយន្តហាយឡែនឌ័រ រងការខូចខាតយ៉ាងដំណំ រីឯរថយន្តតូរីសបែកស្តុបខាងស្តាំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ទល់មុខទីស្តីការក្រសួងទេសចរណ៍)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AC-7189 បានចេញពីហូបស៊ុបក៏បានបត់រថយន្តឆ្លងផ្លូវ ស្រាប់តែមានរថយន្តតូរីសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8102 បើកបរដោយបុរសម្នាក់រួមជាមួយក្រុមគ្រួសារបានបើកតាមបណ្តោយផ្លូវ១៦៩ទិសដៅពីត្បូងទៅជើង ក៏ចាប់ហ្រ្វាំងមិនទាន់បុកចំទ្វារថយន្តហាយឡែនឌ័របណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងរថយន្តហាយឡែនឌ័ររីឯរថយន្តតូរីសវិញបែកស្តុបនិងរងការខូចខាតផ្នែកខាងស្តាំរថយន្ត តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំង២ព្យាយាមប្រកែករកខុសត្រូវរៀងខ្លួន ទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង សម្ថកិច្ចក៏បានមកវាស់វែកយកទៅរក្សាទូកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់