ព័ត៌មានជាតិ

ផ្អើល​ទាំងសមត្ថកិច្ចនិងព្រះសង្ឃ! បើ​លេង​កាន់​កាំបិតទៅរករឿង​​ម្តាយអ៊ីចឹង អ្នកណាមិនភ័យ!

ភ្នំពេញៈ បុរស​ម្នាក់​ជាកូនបាន​កាន់​កាំបិត​បុ័ងតោ​ទៅ​រករឿង​និងអុកឡុកម្តាយ​ដែល​កំពុង​សំណាក់​ធម៌ (​សម្មាធិ​) ក្នុង​វត្ត​ផ្អើលអស់​លោកសង្ឃ និង​តា​អាចារ្យប្រជាពលរដ្ឋ បានប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅឃាត់ខ្លួន។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង៩​និង​២០​នាទី​យប់ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​វត្ត​សំរោង​អណ្តែត ស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​ខាងលើមានឈ្មោះ ឃឹម ប៊ុ​ណា​ក់ អាយុ​២៧​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន ។

តាមសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ក្រោយ​ពី​មាន​តា​អាចារ្យ​ខ​លតា​ម​ទូរសព្ទ​មក​ប្តឹង​ថា មាន​ក្មេង​បែក​ថ្នាំ​កាន់​កាំបិត​ក្នុង​ដៃ​អុកឡុក​ម្តាយ​កំពុង​សំណាក់​ធម៌​ក្នុង​វត្ត ទើប​លោក​មេ​ប៉ុស្តិ៍​បញ្ជា​ឲ្យ​កូនចៅ​ចុះ​ទៅ​ដល់​កន្លែង​ខាងលើ​និង​ឃាត់ខ្លួន​យក​យុវជន​ទៅ​កាន់​អធិ​ការ​ដ្ឋានខណ្ឌ​សែន​សុខ និង​យក​ទៅ​ពិនិត្យ​ទឹកនោម​ឃើញ​ថា មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ផង​ដែរ​។

បច្ចុប្បន្ន​យុវជន​ខាងលើ​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕

មតិយោបល់