ព័ត៌មានជាតិ

សមត្ថកិច្ចចេញសេចក្តីប្រកាសហាមឃាត់ លើការបរិភោគសាច់ត្រីក្រពត ដែលកំពុងមានករណីមនុស្សពុលស្លាប់

កោះកុងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ៖ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបមិនថាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខេត្តក្តី និងប្រជាពលរដ្ឋចំណាកស្រុកមករស់នៅខេត្តកោះកុងក្តី ព្រមទាំងប្រជាពលរដ្ឋស្នាក់នៅអចិន្ទ្រៃយ៍ក្តី សុំធ្វើការពិចារណាលើការបរិភោគសាច់ត្រីក្រពត បើអាចជៀសវាងបាន សូមកុំពិសារ កាន់តែល្អប្រសើរ ពីព្រោះតែត្រីក្រពតនេះ វាមានជាតិពុលនៅក្នុងប្រមាត់របស់វា ដែលធ្វើអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វបាន ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏មានបងប្អូនប្រជាពលរដ្ឋយើង ពុលស្លាប់ផងដែរ តែនេះមិនមែនជាលើកទីមួយទេ គឺប៉ុន្មានឆ្នាំកន្លងទៅមុននឹង ក៏មានកើតហេតុបែបនេះដូចគ្នា ។
សូមអគុណ៕

មតិយោបល់